សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

ក្រុមមន្រ្តីជំនាញបច្ចេកទេស បាននឹងកំពុងជួបសម្ភាសន៍ជាមួយក្រុមអាជីវករលក់ដូរ ដោយស្រង់ទិន្នន័យនៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ និងផ្សារភូមិថ្មី ស្រុកមណ្ឌលសីមា

 ប្រាប់អ្នកយកព័ត៌មានមន្ទីរព័ត៌មានខេត្ត លោក អៀត វណ្ណា ឱ្យដឹងរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ថា ដំណើរការធ្វើជំរឿនសេដ្ឋកិច្ច ធ្វើឡើងពេញ១ខែ ចាប់ពីថ្ងៃទី១ដល់៣១ ខែមីនា ដោយស្រង់ទិន្នន័យគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀតទៅតាមផែនការដែលបានកំនត់។

ការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន។

ហើយការជំរឿននេះដែរ ដើម្បីប្រមូលទិន្ន័យពីធាតុចូលសំខាន់ៗពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិសម្រាប់រៀបចំការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។

នេះជាលើកទី២ហើយនៅកម្ពុជាធ្វើជំរឿន ក្រោយពីកម្ពុជាបានធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១ និងអង្កេតចន្លោះជំរឿនសហគ្រាសនៅក្នុងឆ្នាំ២០១៤។ ក្នុងដំណើការធ្វើជំរឿនសេដ្ឋកិច្ចកាលពីលើកទី១ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ថវិកាជាតិទាំងស្រុងខណៈដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច៕

អភិបាលរាជធានីដឹកនាំកិច្ចប្រជុំស្តីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាធានីភ្នំពេញ

 ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

រូបថត៖ អុក សុខខឿន

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង អភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យទីតាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ស្ថិតក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន

 តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូរាជរដ្ឋាភិបាល និងក្រសួងស្ថាបនពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ចម្រុះថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរស្រុកពាក់ព័ន្ធ ជាច្រើនរូបបានអញ្ជើញចូលរួមពិនិត្យទីតាំងត្រៀម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ មានប្រវែង ១៣៤,៤៨គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (រង្វង់មូលចោមចៅ) ដល់ ក្រុងកំពត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើឡើងនៅនៅភូមិត្រាំខ្នា ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ៕