ប្រាប់អ្នកយកព័ត៌មានមន្ទីរព័ត៌មានខេត្ត លោក អៀត វណ្ណា ឱ្យដឹងរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ថា ដំណើរការធ្វើជំរឿនសេដ្ឋកិច្ច ធ្វើឡើងពេញ១ខែ ចាប់ពីថ្ងៃទី១ដល់៣១ ខែមីនា ដោយស្រង់ទិន្នន័យគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀតទៅតាមផែនការដែលបានកំនត់។
ការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន។
ហើយការជំរឿននេះដែរ ដើម្បីប្រមូលទិន្ន័យពីធាតុចូលសំខាន់ៗពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិសម្រាប់រៀបចំការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។
នេះជាលើកទី២ហើយនៅកម្ពុជាធ្វើជំរឿន ក្រោយពីកម្ពុជាបានធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១ និងអង្កេតចន្លោះជំរឿនសហគ្រាសនៅក្នុងឆ្នាំ២០១៤។ ក្នុងដំណើការធ្វើជំរឿនសេដ្ឋកិច្ចកាលពីលើកទី១ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ថវិកាជាតិទាំងស្រុងខណៈដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច៕









0 Comments:
Post a Comment